Thursday, May 8, 2014

Primier League

Premier League កំពុងមាន​បញ្ហា ខណៈម្ចាស់​ឧបត្ថម្ភធំកំពុង ពិចារណា​ផ្តាច់ជំនួយ

ក្រុងឡុងដ៍ៈ ក្របខណ្ឌបាល់ទាត់ លីកអាជីព Barclays-English Premier League កំពុងប្រឈមនឹង បញ្ហា ខណៈដែល ដៃគូឧបត្ថម្ភធំ ធនាគារ Barclays បានកំពុងពិចារណា ឈប់ឧបត្ថម្ភដល់ លីកកំពូល របស់អង់គ្លេសមួយនេះ ស្របពេល ដែលធនាគារមាន ចំណូលធ្លាក់ចុះជាខ្លាំង ក្នុងឆ្នាំ ២០១៤នេះ និងមានគម្រោង កាត់បន្ថយបុគ្គលិក រហូតដល់ ១៤០០០ នាក់ទៀត ។
ប្រភពព័ត៌មានពី គេហទំព័រ Telegraph របស់អង់គ្លេស បានបញ្ជាក់ថា ឆ្លងតាមការចាប់ដៃគូ ឧបត្ថម្ភធំរយៈពេល២២ឆ្នាំ មកនេះ និងបានធ្វើឲ្យ លីកអាជីពមួយនេះ ល្បីសុះសាយជុំវិញ ពិភពលោករហូតដល់ បច្ចុប្បន្នជាមួយនឹង ប្រាក់ឧបត្ថម្ភ ប្រមាណ៤០លានផោន ស្មើនឹង ៦៧.៨លាន ដុល្លារអាម៉េរិក ក្នុងមួយឆ្នាំក្នុងរៀបចំ ប្រកួតបាល់ទាត់ ជារៀងរាល់រដូវកាល ដែលមានរយៈពេលជិត ១០ខែ ក្រោមពានរង្វាន់ ដែលមានឈ្មោះថា “Barclays-English Premier League” ដោយ ហៅកាត់ថា “Premier League” បានជិតដល់ទីបញ្ចប់ហើយ ។
ការកំពុងពិចារណា ក៏ដូចជាការដកខ្លួន ចេញក្នុងនាមជាដៃគូ ឧបត្ថម្ភធំធនាគារ Barclays ក៏ត្រៀមនឹង រំលាយកិច្ចសន្យា រយៈពេល ៣ឆ្នាំ ដែលនៅសល់ផងដែរ ដែលនឹងអស់សុពលភាព រហូតដល់ឆ្នាំ ២០១៦នោះ ។ អ្វីគួរឲ្យកម្គាល់គឺ ធនាគារ Barclays បានបង្កើន ប្រាក់ឧបត្ថម្ភពីចំនួន ៦៧.៨លានដុល្លារ រហូតដល់ទៅ ២០៣លានដុល្លារអាម៉េរិក កាលពីឆ្នាំ ២០១២ ដែលចំនួននេះ វាបានកើនឡើង ៥០ ភាគរយលើសដៃគូ ឧបត្ថម្ភចាស់ទៅទៀត ៕

No comments:

Post a Comment